ប៉ារីស គឺជារដ្ឋធានី និង ជាទីក្រុងដែលធំបំផុតរបស់ប្រទេស បារាំង ។ វាស្ថិតនៅតាមបណ្ដោយដងទន្លេ ហ្សែន ស្ថិតនៅភាគខាងជើងនៃប្រទេសបារាំង ។ ទីក្រុងប៉ារីស មានការគ្រប់គ្រងតាំងពីរឆ្នាំ ១៨៦៤ ។បើតាមការសន្និដ្ឋានមាន ប្រជាជនប្រហែលជា ២, ២០៣, ៨១៧ នាក់ ប៉ុន្ដែ ប៉ារីស ជាទីក្រុងមួយដែល មានលក្ខណះជាមាតុធានី ដែល មានប្រជាជនប្រមាណ ១១, ៧៦៩, ៤៣៣ នាក់ ហើយ ប៉ារីស គឺជារាជធានី ដែល ល្បីល្បាញជាងគេបំផុត នៅទ្វីបអ៊ឺរ៉ុប ។ វាជាទីតាំងដែលសំខាន់បំផុត, ប៉ារីសសព្វថ្ងៃនេះ គឺជាកន្លែងមួយនៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម និង វប្បធម៍ ហើយ ជាកន្លែងដែលមានឥទ្ធិពលទៅនយោ បាយ, ពាណិជ្ជកម្ម, វិស័យអប់រំ, ការកំសាន្ដ, ប្រព័ន្ធផ្សព្វផ្សាយ, កន្លែងដែលពេញនិយម, វិទ្យាសាស្រ្ដ និង សិល្បះ ដែលជាកន្លែងចេញវិភាគទាន ដូចទីក្រុងប្រជុំអ្នកដឹកនាំរបស់ពិភពលោក។ ប៉ារីស និង ភូមិភាគប៉ារីស មាន ការកើន ឡើងយ៉ាងឆាប់ រហ័សនូវ GDP របស់ប្រទេសបារាំង ជាមួយនិងទឹក ប្រាក់ប្រមាណជា ៨១៣.៤ កោដិដុល្លា។ បើយោងតាមការសន្និដ្ឋាន កាលពីរឆ្នាំ ២០០៧ បានអោយដឹងថា ភាពផ្ដុំ នៃ ទីក្រុងប៉ារីស គឺជាទីក្រុង សេដ្ឋកិច្ចធំជាងគេបង្អស់របស់ទ្វីបអ៊ឺរ៉ុប ហើយ ធំជាងគេទី៦ នៃពិភពលោក។ ទីក្រុងប៉ារីស គឺជាកន្លែងទទួលភ្ញៀង៣៨ នៃ ក្រុមហ៊ុន ហ្វតធូន ក្លូបល ៥០០ នៅក្នុងតំបន់សេដ្ឋកិច្ច មួយចំនួន ។ គួរកត់សំគាល់ថា ឡាឌ័រហ្វែន គឺជាកន្លែងធំបំផុតនៃការរីកចំរើននៃពាណិជ្ជកម្ម នៅក្នុងទ្វីបអ៊ឺរ៉ុប ។ ប៉ារីស ជាកន្លែងដែលមានអង្គការអន្ដរជាតិជា ច្រើនផងដែរដូចជា UNESCO អង្គការសហប្រតិបត្ដិការ ដើម្បីអភិវឌ្ឈន៏ សេដ្ឋកិច្ច, សភាពាណិជ្ជកម្មអន្ដរជាតិ និង សមាគមទីក្រុងប៉ារីស។ បើយោងតាម សេចក្ដីរាយការណ៏ នៃការស្ទាប់ស្ទង់ កាលពីរឆ្នាំ ២០១០របស់ក្រុម សេដ្ឋកិច្ចវិទូ មួយបានអោយដឹងថា ប៉ារីស គឺជា ទីក្រុង ថ្លៃជាង គេបំផុតនៅលើពិភពលោក សំរាប់ការរស់នៅ។ ទីក្រុងប៉ារីសគឺជាទីក្រុង ល្បីល្បាញបំផុត ខាងវិស័យទេសចរ នៅក្នុងពិភពលោក ហើយទទួលភ្ញៀងប្រមាណ៤៥ លាននាក់ក្នុងមួយឆ្នាំៗ និង ៦០% ជាភ្ញៀវ បរទេស។